Red boll falling from the sky IN SIHANOUK VILLE

Happy New Year's Day

Labels

Tuesday, June 29, 2010

ខេមរៈ សិរីមន្ដ ចេញ​អាល់​ប៊ុ​ម​ចំរៀង​វ៉ុល​ថ្មី​ក្នុង​ផលិតកម្ម​សាន់​ដេ

ថ្ងៃ ច័ន្ទ ទី ២៨ ខែ មិថុនា ឆ្នាំ ២០១០
​លោក​ខេមរៈ សិរីមន្ដ តារាចំរៀងប្រចាំផលិតកម្មសាន់ដេ

រស្មី

​លោក​ខេមរៈ សិរីមន្ដ តារាចំរៀងប្រចាំផលិតកម្មសាន់ដេ

រាជធានី ​ភ្នំពេញ ៖ តាម​រយៈ​លោក ខេមរៈ ភា​រុន ជា​បងប្រុស និង​ជា​អ្នកនិពន្ធបទ​ចំរៀង​ឱ្យ​លោក​ខេមរៈ សិរីមន្ដ ឱ្យ​ដឹង​ថា លោក​ខេមរៈ សិរីមន្ដ មាន​អាយុ​២៤​ឆ្នាំ ហើយ​បាន​ក្លាយជា​តារាចំរៀង​តាំងពី​ឆ្នាំ២០០៤​មក​។ កាលនោះ​លោក​ថត​សំលេងចូល​ស៊ី​ឌី និង​សំដែង​កាយវិការ​ខា​រ៉ា​អូ​ឱ្យផលិតកម្ម​យូ​ធូ ហើយ​ទទួល​ការ​គាំទ្រ​ពីសំណាក់​អ្នក​ស្ដាប់​ច្រើនជា​ពិសេស​ពី​សំណាក់យុវវ័យ​។ លោក​ខេមរៈ សិរីមន្ដ ចាប់ផ្ដើម​មានឈ្មោះ​ល្បី​តាម​រយៈ​បទ “​ទង​ស្នេហ៍​” និង​បទ “​ព្រលឹត​បាត​បឹង​” ក្នុង​ផលិតកម្ម​យូ​ធូ ។ រហូតដល់​ឆ្នាំ​២០០៧ លោក​កាន់តែ​មានឈ្មោះ​ល្បីតាម​រយៈ​បទ “​ព្រមទាំង​អាល័យ​” បទ “​កំហុស​គ្រប់យ៉ាង​មក​ពី​ខ្ញុំ​” បទ “​បេះដូង​អ្នកប្រដាល់​” បទ “​មិន​អាច​ខ្វះ​ថ្លៃ​” បទ “​ទុកឱកាស​ឱ្យ​បង​ខ្លះ​ផង​” ក្នុង​ផលិតកម្ម​សាន់​ដេ​។

លោក​ខេមរៈ ភា​រុន ឱ្យ​ដឹង​ទៀត​ថា ក្នុងឆ្នាំ​២០០៩ បទ​ចំរៀង​ដែល​ខេមរៈ សិរីមន្ដ ត្រូវ​មហាជន​កាន់តែ​ស្គាល់​ខ្លាំង​នោះ​គឺ​បទ “​បងខុស​ហើយ​” បទ “​ទៅ​យកប្ដី​បារាំង​” បទ “​ចង់បាន​ប្រពន្ធ​ខ្មែរ​” និង​បទ “​លក់​ក្របី ព្រោះ​ម៉ែ​” ជាដើម ។ ចំណែក​ក្នុង​ឆ្នាំ​២០១០ នេះ​មាន​បទ “​អនុស្សាវរីយ៍​បាត់ដំបង​” បទ “​ហូល​ផាមួង​ខ្មែរ​” បទ “​ឈឺ​ឈឺ​” បទ “​មាន សង្សារ​ក្បត់ចិត្ដ​ប្រពន្ធ​” និង​បទ “​ត្រឹម​អ្នក កំប្លែង​” ។ ចាប់តាំងពី​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ ២០១០ ទៅ មាន​ស៊ី​ឌី​ចេញ​បទ​ថ្មី​៦​បទ​ទៀត គឺ​បទ “​សង្សារ ក៏​ផិត​មិត្ដ​ក៏​ក្បត់​” បទ​“​ផ្ញើ​សារ បេះដូង​” បទ “​មិន​អាច​ឱ្យ​អូន​ធ្វើ​តាម​ចិត្ដឡើយ​” បទ “​រស់​គ្មាន​អូន​មិន​បាន​” បទ “​ទើប ពេញកំលោះ​” និង​បទ “​ខ្ញុំ​ក៏​ធ្លាប់​មាន​សង្សារ ដែរ​” ។ បទ​ថ្មី​ទាំងនេះ​មិន​ទាន់​ដឹង​ថា មាន ការ​គាំទ្រ​ពី​ប្រិ​យ​មិត្ដ​អ្នក​ស្ដាប​កំរិត​ណា​ទេ​។ ក្នុង​ឆ្នាំ​២០១០​នេះ​ក្នុង​រយៈពេល​២​ត្រីមាសកន្លង​មក លោក​ខេមរៈ សិរីមន្ដ ឡើង​ច្រៀង នៅ​លើ​ឆាក​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍​តាម​ស្ថានីយ ទូរទស្សន៍​បាន​តែ​២​លើក​ប៉ុណ្ណោះ គឺ​ច្រៀង ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​របស់​ស្ថានីយទូរទស្សន៍ប៉ុ​សិ៍្ដ​លេខ​៥ និង​លើក​ទី​២​ក្នុង​កម្មវិធី​ប្រគំ តន្ដ្រី​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ ពេល​នេះ​លោក​កំពុង​ត្រៀមខ្លួន​ឡើង​ច្រៀងលើ​ឆាក​ប្រគំ​តន្ដ្រី​របស់​ ស្ថានីយទូរទស្សន៍បាយ័ន​នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១០ ដើម្បី បង្ហាញ​បទ​ចំរៀង​ថ្មី​របស់​លោក ។

លោក​ខេមរៈ ភា​រុន ឱ្យ​ដឹង​ថា បទ​ចំរៀងដែល​ប្អូនប្រុស​លោក ច្រៀង​ឱ្យ​ផលិតកម្មសាន់​ដេ គឺ​សុទ្ធតែ​ជា​ស្នាដៃ​របស់​លោក​ជាអ្នកនិពន្ធ​ទំនុកច្រៀង​ទាំងអស់ ។ សព្វថ្ងៃ ក្រៅពី​ថត​សំលេង​ចូល​ស៊ី​ឌី និង​សំដែង​កាយវិការ​ឱ្យ​ផលិតកម្ម​សាន់​ដេ លោក​ខេមរៈ សិរី មន្ដ តែងតែ​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ដ្រីរបស់​ក្រុមហ៊ុន និង​អង្គការក្រៅរដ្ឋាភិបាល ដែល​រៀបចំ​នៅ​តាម​បណ្ដា​ខេត្ដ​-​ក្រុង​នានា ទូ​ទាំង​ប្រទេស ។ លោក​ធ្លាប់​ចេញ​ទៅសំដែង​នៅ​ប្រទេស​អូស្ដ្រាលី​ចំនួន​២​ដង​ផងដែរ ។

នៅ​ឆ្នាំ​២០០៤ លោក​ខេមរៈ សិរីមន្ដ ចូល រួម​ប្រឡង​ច្រៀង​ក្នុង​កម្មវិធី​ណេ​ស​ត្លេ​នៅ​ស្ថា នី​យ​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុ​សិ៍្ដ​លេខ​៣ បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​។ ក្រោយមក លោក​បាន​ទៅ​សុំ​ផលិតកម្ម​យូ​ធូ​ច្រៀង​ដោយ មាន​អ្នក​យក​ព័ត៌មាន​ម្នាក់​ជួយ​សុំ​ឱ្យ ។ លោក ចូល​ជា​សមាជិក​ដំបូង​គ្រាន់តែ​ហ្វឹកហាត់ច្រៀង និង​ធ្វើ​ជា​អ្នកបច្ចេកទេស​តូចតាច ប៉ុណ្ណោះ ។ពេល​ល្បីឈ្មោះ​លោក​ខេមរៈ សិរីមន្ដ ពុំ​សូវ​ផ្ដល់​ឱកាស​ឱ្យ​អ្នក​យក​ព័ត៌មាន​ជួបសំភាសន៍​ទេ គឺ​លោក​តែងតែ​ឱ្យ​ជួប​បងប្រុស របស់​ខ្លួន​លោក​ខេមរៈ ភា​រុណ​ប៉ុណ្ណោះ ដោយ លោក​និយាយ​ថា “​លោក​ជាប់រវល់​ច្រើន​ពេក រឿង​ព័ត៌មាន​ផ្សេង​ៗ​ចង់​ដឹង​ត្រូវ​ជួប​សួរ​លោក​ខេមរៈ ភា​រុន ” ៕

Leer Completo...